Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧទ្ធម្ភាគចក្រ​យោធា​អាមេរិក ធ្លាក់នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្បែរព្រំដែន​ស៊ីរី​ ជាមួយ​នឹង​យោធា ០៧នាក់!

16-03-2018 10:31

(វ៉ាស៊ីនតោន)៖ ឧទ្ធម្ភាគចក្រយោធា​មួយគឿង​របស់​សហរដ្ឋអាមេរិក បានធ្លាក់នៅតំបន់​ភាគខាងលិច​​ប្រទេសអ៊ីរ៉ាក់ ជាមួយវត្តមាន​​​ពល​ទា​ហាន​សរុបចំនួន ០៧នាក់ ជិះនៅលើនោះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៦ ខែ​មីនា ឆ្នាំ២០១៨។

បើតាមសេចក្តី​ថ្លែងការណ៍របស់​ទីបញ្ជាការយោធា​អាមេរិក ក្រុមជួយសង្រ្គោះ​កំពុងរួសរាន់ទៅ​កន្លែង ដែលឧទ្ធម្ភាគចក្រធ្លាក់ ខណៈកងទ័ព​ទាំង​០៧នាក់ ដែលជិះ​នៅលើនោះ ត្រូវគេព្រួយ​បារម្ភថា អាចនឹងពុំមាន​មានជីវិតនៅរស់ឡើយ។ ម៉្យាងវិញទៀត ការស៊ើបអង្កេត​​​ល្អិតល្អន់មួយ ក៏នឹងត្រូវបើក​ផងដែរ ដើម្បីកំណត់រក​មូលហេតុ នៅពីក្រោយ​គ្រោះ​ថ្នាក់នេះ។

គួរជម្រាបថា ឧទ្ធម្ភាគចក្រ​ខាងលើ ត្រូវគេអះអាងថា ជាប្រភេទ HH-60 Pave Hawk ដែលបាន​ធ្លាក់នៅខេត្ត Anbar របស់អ៊ីរ៉ាក់ ក្បែរនឹង​ព្រំដែន​ប្រទេសស៊ីរី៕