(ប៉េកាំង)៖ លោក វ៉ាង យ៉ាង (Wang Yang) ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធាន នៃក្រុមប្រឹក្សារដ្ឋនោះ ឥឡូវនេះត្រូវជ្រើសតាំងទៅជាប្រធាន នៃគណកម្មាធិការជាតិ របស់សន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដែលជាឧត្តមក្រុមប្រឹក្សានយោបាយ នៃប្រទេសចិន។ នេះបើតាមសារព័ត៌មានចិន CGTN ចេញផ្សាយនាល្ងាចថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
លោក វ៉ាង ត្រូវបានជ្រើសតាំងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៤ នៃសម័យប្រជុំលើកទី ១ របស់គណកម្មាធិការជាតិ CCPPCC ទី ១៣។ លោក វ៉ាង បានកើតនៅខែមីនា ឆ្នាំ១៩៥៥ នៅក្នុងទីក្រុងស៊ូចូវ នៃខេត្តអានហ៊ុយ (Anhui) ដោយលោកជាសមាជិកមួយរូប នៃគណកម្មាធិការអចិន្ត្រៃយ៍ របសការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមទី ១៩ នៃគណបក្សកុម្មុយនិស្តចិន៕