(កង់បេរ៉ា)៖ អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក បុប ខារ (Bob Carr) បានអំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលី កាត់បន្ថយអត្រាធ្វើចំណាកស្រុកទៅបរទេសឱ្យបានពាក់កណ្ដាល ដើម្បីជួយជំរុញកំណើនប្រជាជននៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
លោក Bob Carr ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ បានកត់សម្គាល់ថា ការកើនឡើងនៃការឈឺចាប់ ពាក់ព័ន្ធនឹងកំណើនប្រជាជនអូស្ត្រាលី អាចនឹងត្រូវបានកាត់បន្ថយ បើសិនជាការធ្វើចំណាកស្រុកត្រូវ បានកាត់បន្ថយត្រឹមពាក់កណ្ដាល។
«ការធ្វើសំណាកស្រុក គឺជាលក្ខណៈសម្បត្តិរបស់យើង... ៣៧ភាគរយ នៃប្រជាជនក្នុង ទីក្រុងស៊ីដនី បានកើតនៅបរទេស។ យើងពិតជាចូលរួមអបអរ ប៉ុន្តែប្រជាជនរបស់យើងខ្លះ ដែលកើតនៅបរទេសនៅតែចោទ សួរថា ពួកគេអាចទទួលបានផលប្រយោជន៍ដូចគ្នា ទៅនឹងប្រជាជននៅក្នុងស្រុកដែរ ឬទេ?»។ នេះបើតាមការលើកឡើងរបស់ លោក Bob Carr នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី កាលពីយប់ថ្ងៃចន្ទ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Carr កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយអតីតនាយករដ្ឋមន្ត្រីអូស្រ្ដាលី លោក Tony Abott និយាយនៅក្នុងសុន្ទរកថាមួយថា អត្រាចំណាកស្រុកប្រចាំឆ្នាំ អាចនឹងត្រូវបានកាត់បន្ថយពី ១៩០,០០០ នាក់ មកនៅត្រឹម ១១០,០០០នាក់៕