(អាមេរិក)៖ នៅក្នុងទីក្រុងហ្រ្វែងហ្វត (Frankfort) នៃរដ្ឋឃែនថាក់គី (Kentucky) សហរដ្ឋអាមេរិក អគារពាណិជ្ជកម្ម Capital Plaza កម្ពស់ ២៨ជាន់ ដែលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៧២ និងជាសំណង់អគារខ្ពស់ជាងគេបំផុតប្រចាំទីក្រុងនេះ ត្រូវបានគេរំលំចោល ដើម្បីបើកផ្លូវសម្រាប់ការសាងសង់ សំណង់អគារពាណិជ្ជកម្មថ្មី ជំនួសនៅលើកន្លែងរបស់អគារចំណាស់នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
គ្រាប់បែកត្រូវបានគេប្រើប្រាស់ ដើម្បីបំផ្ទុះរំលំសំណង់អគារខាងលើ ហើយបើតាមសារព័ត៌មានអាមេរិក USA Today អគារពាណិជ្ជកម្មថ្មីមួយទៀត នឹងត្រូវសាងសង់នៅលើទីតាំងនៃអគារចាស់នោះ។ អគារពាណិជ្ជកម្មថ្មី ដែលនឹងលេចចេញជារូបរាងនាពេលអនាគតត្រូវគេរំពឹងថា នឹងអាចផ្ទុកបុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុនផ្សេងៗចំនួន ១,៥០០នាក់ ហើយវាមានផ្ទីដីសរុប ៣៦,០០០ម៉ែត្រក្រឡា។
ខាងក្រោមគឺជាឃ្លីបវីដេអូខ្លីស្តែងៗ ពីដំណើរការបំផ្ទុះរំលំអគារកម្ពស់ ២៨ជាន់នេះ និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់៖