Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ធ្លាក់យន្តហោះ​ដឹក​អ្នកដំណើរ ក្បែរព្រលានយន្តហោះ​ទីក្រុង​កាត្មាន់ឌូ ប្រទេស​នេប៉ាល់!

12-03-2018 16:34

(កាត្មាន់ឌូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅក្បែរ​ព្រលានយន្តហោះ ទ្រីបហូវ៉ាន់ (Tribhuvan) នៃទីក្រុងកាត្មាន់ឌូ របស់ប្រទេស​នេប៉ាល់ នៅរសៀល​ថ្ងៃចន្ទ នេះតែម្តង បណ្តាលឲ្យមាន​ផ្សែងហុយទ្រលោម គួរឲ្យតក់ស្លុតបំផុត។ នេះបើតាមការ​ចេញផ្សាយ​ព័ត៌មានបន្ទាន់ដោយ BBC នារសៀល​ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

អាជ្ញាធរនេប៉ាល់បាន​អះអាងថា ហេតុការណ៍​ដ៏អកុសល្យនេះ អាចនឹង​បង្កឲ្យមនុស្ស​ស្លាប់ជាក់​​ជាមិនខាន គ្រាន់តែចំនួន​ជាក់លាក់ នៅមិនទាន់មាន​ការបញ្ជាក់​ឡើយ ហើយសម្រាប់​មូលហេតុ​នៃគ្រោះ​ថ្នាក់នេះវិញ ក៏ស្ថិតនៅក្នុងការ​តាមដានផងដែរ៕