Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រឿងអាស្រូវផ្លូវភេទនៃមន្ត្រីក្រោមឱវាទ «កំពុងអូសប្រជាប្រិយភាព​ លោក មូន ជែអ៊ីន ឲ្យធ្លាក់ចុះគួរឲ្យកត់សម្គាល់...»

12-03-2018 15:48

(សេអ៊ូល)៖ ខណៈដែលស្ថានការណ៍​នៅឧបទ្វីបកូរ៉េ​ កំពុងមានភាព​វិជ្ជមាន​ទៅមុខ កម្រិតប្រជាប្រិយភាព​របស់​ប្រធានាធីបតី​កូរ៉េខាងត្បូង​ លោក មូន ជែអ៊ីន បែរជាបានដាំដូងចុះ​ទៅវិញ​កាលពី​សប្តាហ៍មុន គឺដោយសារតែ​បញ្ហាចម្រូសចម្រាស​កាន់តែខ្លាំង​ឡើង ជុំវិញរឿង​អាស្រូវ​​ផ្លូវភេទ​នៃមន្រ្តីមួយចំនួន​នៅក្នុងគណបក្សកាន់​អំណាចរបស់លោក។ នេះបើតាមលទ្ធផល​ស្ទង់មតិប្រចាំ​សប្តាហ៍មួយ ដកស្រង់ដោយ​ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។

យោងតាមការស្ទង់មតិ​របស់ក្រុមហ៊ុនស្រាវជ្រាវ Realmeter សំឡេងគាំទ្រ​របស់លោក មូន ជែអ៊ីន កាលពីសប្តាហ៍​មុននៅត្រឹម ៦៥.៨​ភាគ​រយ ពោលគឺថយចុះជិត​មួយភាគរយ​ពីអាទិត្យមុន​មួយទៀត ដោយលទ្ធផល​បានយោងទៅតាម​អ្នកចូលរួមចំនួន ២,៥០២នាក់ ធ្វើឡើង​កាលពី​ចាប់ពីថ្ងៃចន្ទដល់​ថ្ងៃសុក្រសប្តាហ៍​កន្លងទៅ។

គួរជម្រាបថា អត្រា​គាំទ្ររបស់ លោក មូន បានធ្លាក់ចុះ​បន្តិចបន្តួច នៅចំពោះមុខការ​ចាប់លេចឡើង​ នៃសញ្ញាវិជ្ជមាន ​ក្នុងស្ថានការណ៍​​នៅ​ឧបទ្វីបកូរ៉េ ដោយសារតែ​អំពើបៀតបៀន​ ក៏ដូចជាហិង្សាផ្លូវភេទ ដែលបង្កឡើង​ដោយក្រុមអ្នក​នយោបាយ នៅក្នុងប្លុកក្រុម​អ្នកសេរី​និយម៕