(អូស្រ្ដាលី)៖ ក្រុមហ៊ុនម៉ាស៊ីនឆ្នោតដ៏ធំទី ២ របស់អូស្រ្ដាលី ត្រូវបានគេចោទប្រកាន់ថា បានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតរដ្ឋ ជាទីដែលម៉ាស៊ីនទាំងនេះគឺជាប្រភពនៃបញ្ហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
ក្រុមហ៊ុន វើលវ៉សស៍ (Woolworths Limited) បានបង្កការខឹងសម្បារយ៉ាងខ្លាំងដល់ប្រធានគណបក្ស South Australia (SA) BEST Party របស់លោក នីក ហ្សេណូហ្វូន (Nick Xenophon) ដែលបានចោទប្រកាន់ក្រុមហ៊ុនមួយនេះថា បានចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹង គណបក្ស SA-BEST។
យោងតាម លោក Xenophon ក្រុមហ៊ុន Woolworths បានចូលរួមជាមួយនឹងសមាគមសណ្ឋាគារ អូស្ត្រាលី (AHA) ដោយបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ជាបន្តបន្ទាប់តាមកញ្ចក់ទូរទស្សន៍ថា បើសិនគណបក្ស SA-BEST ឈ្នាះឆ្នោតនោះ វានឹងបង្កហានិភ័យដល់ការងាររាប់ពាន់។
តែយ៉ាងណាក៏ដោយ ប្រធានគណបក្សរូបនេះបានសន្យាថា នឹងកាត់បន្ថយចំនួនម៉ាស៊ីនឆ្នោតនៅក្នុងរដ្ឋ South Australia នៅក្នុងករណីលោកឈ្នះនៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ៕