(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំ ដែលជាសា្នដៃផលិតដំបូងបំផុតរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងប្រគល់ដល់ដៃអថិជនទីមួយរបស់ខ្លួន នៅឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
បើតាមការថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងអំឡុងសម័យប្រជុំប្រចាំឆ្នាំនៃ អង្គសមាជប្រជាជនចិននាថ្ងៃសុក្រនេះ ដោយលោក វូ ក្វាងហ៊ុយ (Wu Guanghui) ប្រធានផ្នែករចនាម៉ូដ នៃយន្តហោះដឹកអ្នកដំណើរ C919 ដែលផលិត និងរចនាឡើងដោយវិស្វករប្រទេសចិនផ្ទាល់សុទ្ធសាធ យន្តហោះខ្នាតធំនេះត្រូវគេរំពឹងថា នឹងប្រគល់ជូនដល់ដៃអតិថិជនទីមួយរបស់ខ្លួន គឺក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines នៅក្នុងរយៈពេល ០៣ឆ្នាំទៀត។
គួរជម្រាបថា គិតមកទល់ពេលនេះ ការបញ្ជាទិញយន្តហោះ C919 ដែលបានធ្វើការហោះហើរសាកល្បងលើកដំបូងរបស់ខ្លួន កាលពីឆ្នាំ២០១៧ មានដល់ទៅ ៨១៥គ្រឿង ហើយ៕