(អាមេរិក)៖ យោងតាមសារព័ត៌មានធំៗរបស់បរទេសចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ យល់ព្រមទទួលជួបជាមួយលោក គឹម ជុនអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង នៅខែឧសភាខាងមុខ, នេះបើតាមការប្រកាសរបស់មន្រ្តីជាន់ខ្ពស់សន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Chung Eui-yong ថ្លែងនៅឯសេតវិមាន។

ការជួបរវាងមដឹកនាំកំពូលនៃប្រទេសទាំងពីរនេះធ្វើឡើងតាមការអញ្ជើញរបស់លោក គឹម ជុនអ៊ុន ប៉ុន្តែចំពោះទីកន្លែង និងពេលវេលាមិនទាន់បានបង្ហាញនៅឡើយនោះទេ។

សូមរង់ចាំព័ត៌មានបន្ថែម៖