(ប៉េកាំង)៖ រដ្ឋមន្ត្រីការទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីលទ្ធផលនៃសម័យ ប្រជុំលើកទីមួយនៃសភាប្រជាជនចិននីតិកាលទី ១៣។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះ លោក វ៉ា ក៏បានធ្វើការកត់សម្គាល់ផងដែរ ពីគោលនយោបាយនៅក្នុងស្រុក និងគោល នយោបាយក្រៅប្រទេសចិន។ បន្ថែមពីលើនេះ នៅពេលចាប់ផ្ដើម លោកថែមទាំងបានគូសបញ្ជាក់ ពីព្រឹត្តិការណ៍អន្តរជាតិធំចំនួន ០៤ ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសចិន ក្នុងនោះរួមមាន វេទិកា Boao សម្រាប់អាស៊ី, កិច្ចប្រជុំកំពូល Shanghai Cooperation Organization Qingdao, វេទិកាកិច្ចសហប្រតិបត្តិការ ចិន-អាហ្វ្រិក និងព្រឹត្តិការណ៍ស្ដីពីការនាំ ចេញ-នាំចូលអន្តរជាតិរបស់ចិន៕