(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្ររុស្ស៊ីមួយគ្រឿង ប្រភេទ Mi-8 បានធ្លាក់នៅតំបន់ ឈែឈ្នី (Chechnya) នៃភាគខាងត្បូងប្រទេស ក្នុងថ្ងៃពុធនេះ បានឆក់យកជីវិតមនុស្ស ០៥នាក់ នៅហ្នឹងកន្លែងធ្លាក់តែម្តង ខណៈមនុស្ស ០៤នាក់ ទៀតដែលរួមដំណើរនៅលើនោះ បានទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
ភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់ អំពីមូលហេតុធ្លាក់នោះឡើយ ប៉ុន្តែអាកាសធាតុអាក្រក់ អាចជាកត្តាបង្កករណីនេះឡើយ។ ក្រុមសង្គ្រោះកំពុងធ្វើដំណើរទៅកន្លែងកើតហេតុផងដែរ ដើម្បីជួយសង្គ្រោះអ្នករងរបួស៕