ចិន៖ ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ទៅលេងទីក្រុងប៉េកាំងមានចំនួន ២៩៧លាននាក់ កាលពីឆ្នាំ២០១៧!
07-03-2018 16:07
(ប៉េកាំង)៖ ទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៧ កន្លងទៅទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ២៩៧លាននាក់ ដែលវាបានកើនឡើង ៤.៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។ នេះបើតាមការឲ្យបញ្ជាក់ដឹងពី អាជ្ញាធរទេសចរចិន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
ចំណូលនៃវិស័យទេសចរណ៍ ដែលទីក្រុងប៉េកាំង ទទួលបានក្នុងអំឡុងឆ្នាំទៅមិញនេះ ក៏បានកើនឡើងដល់ ៥៤៦.៩ពាន់លានយ័ន (ប៊ីលាន) ផងដែរ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៧ ទីក្រុងប៉េកាំង បានបង្កើតកម្មវីធីទេសចរណ៍ថ្មីដល់ទៅ១៧១កម្មវិធី និងកសាងផ្លូវថ្មើរជើងសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត សរុបជាប្រវែងដល់ទៅ ២២២គីឡូម៉ែត្រ។
គួរជម្រាបថា រដ្ឋធានីប៉េកាំងនៃមហាយក្សនៅអាស៊ីមួយនេះ បានកំណត់គោលដៅថែមទៀតថា នឹងបង្កើនចំណូលខាងវិស័យទេសចរណ៍ឲ្យបាន ០៧ភាគរយ នៃចំណូលក្នុងស្រុកសរុបនៅឆ្នាំ២០១៨ នេះ៕