(ឈីកាហ្គោ)៖ សិស្សសាលម្នាក់អាយុ ១៩ឆ្នាំ ដែលត្រូវបានគេចោទប្រកាន់ថា បានបាញ់សម្លាប់ឪពុកម្ដាយរបស់ខ្លួន នៅជំរុំស្នាក់នៅក្នុងសាលារៀនមួយ នៅរដ្ឋមីឈីហ្គែន បានបង្ហាញខ្លួនទៅកាន់តុលាការ តាមរយៈវីដេអូដែលរូបគេថតពីលើគ្រែនៅក្នុងមន្ទីរពេទ្យ នៅថ្ងៃថ្ងៃអង្គារសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជនសង្ស័យឈ្មោះ James Eric Davis Jr ដែលបានបាញ់សម្លាប់ ឪពុកម្ដាយរបស់ខ្លួននៅជំរុំស្នាក់នៅ ក្នុងសាលារៀនមួយ នៅក្នុងសាកលវិទ្យាល័យមីឈីហ្គែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ត្រូវបានចាប់ខ្លួនកាលព្រឹកថ្ងៃសៅរ៍។ Davis ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ McLaren Central Michigan Hospital ក្រោមការឃ្លាំមើល ចាប់តាំងពីរូបគេត្រូវបានចាប់ខ្លួនមក។
គួរបញ្ជាក់ថា James Eric Davis Jr ត្រូវបានគេចោទប្រកាន់ចំនួនពីរករណី ពាក់ព័ន្ធនឹងបទមនុស្សឃាត និងបទឧក្រិដ្ឋ ទាក់ទិននឹងការប្រើប្រាស់កាំភ្លើង។ ចំណែកឯ រដ្ឋអាជ្ញាអាមេរិក បានស្នើឱ្យរូបគេបង់ប្រាក់តម្កល់ទុក ០៣លានដុល្លារ ប៉ុន្តែជនសង្ស័យរូបនេះបានបដិសេធថា ខ្លួនគ្មានចេតនាបាញ់សម្លាប់ម្ដាយឪពុករបស់ខ្លួនឡើយ ដោយអះអាងថា ខ្លួនស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀន៕