(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្ដែងការសោកស្ដាយ និងមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះទាំង ៣៣នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ ធ្លាក់យន្ដហោះដឹកជញ្ជូនរុស្ស៊ីមួយគ្រឿង កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្ដហោះដឹកជញ្ជូនរបស់ខ្លួនមួយគ្រឿង បានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី ហាមៃមីម (Hmeymim) ស្ថិតនៅក្នុងខេត្ត ឡាតាគា (Latakia) ប្រទេសស៊ីរី ហើយបើតាមព័ត៌មានបឋម ការធ្លាក់នេះអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស ខណៈការស៊ើបអង្កេតកំពុងបន្តធ្វើឡើងនៅឡើយ។
បន្ថែមពីលើនេះ ក្រសួងការជាតិរុស្ស៊ីបានឱ្យដឹងដែរថា ក្នុងចំណោមអ្នកជិះលើយន្ដហោះនោះមាន ២៦នាក់ ជាអ្នកដំណើរ និង ០៦នាក់ ជាក្រុមសហសេវិក។
គួរបញ្ជាក់ថា យន្ដហោះដឹកជញ្ជូនខាងលើគឺជាប្រភេទយន្ដហោះ Antonov An-26s ផលិតក្នុងសម័យសហភាពសូវៀត ព្រមទាំងអាចដឹកមនុស្ស ៣៨នាក់ និងផ្ទុកទម្ងន់ ៥,៥០០គីឡូក្រាម៕