(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាយន្ដហោះដឹកជញ្ជូនរបស់ខ្លួនមួយគ្រឿងបានធ្លាក់នៅឯ ប្រទេសស៊ីរី ដោយបានសម្លាប់មនុស្សជិះនៅលើនោះទាំងអស់៣២នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC នៅយប់ថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨៕
បើតាមក្រសួងការពារជាតិរុស្ស៊ី យន្ដហោះខាងលើបានធ្លាក់នៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី Hmeymim ស្ថិត នៅក្នុងខេត្ត Latakia ប្រទេសស៊ីរី ហើយបើតាមព័ត៌មានបឋមនេះការធ្លាក់នេះ អាចបណ្ដាលមកពីបញ្ហាបច្ចេកទេស។ បន្ថែមពីលើនេះ ក្រសួងការជាតិរុស្ស៊ីបានឱ្យដឹងទៀតថាក្នុងចំណោមអ្នកជិះលើយន្ដហោះនោះ មាន២៦នាក់ជាអ្នកដំណើរ និង០៦នាក់ ជាក្រុមសហសេវិក៕