(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសហ្គាំប៊ីផ្ញើសារសុំទោស ក្រោយពីបាន​ហៅព្រះរាជាណាចក្រថៃថា «គោលដៅ នៃទេសចរណ៍សិច»

២៖ ភាពវិជ្ជមាន​​លេចឡើងក្នុង​​ជំនួបរវាង លោក គីម ជុងអ៊ុន និងតំណាង​ជាន់ខ្ពស់ លោក មូន ជែអ៊ីន នៅទីក្រុង​ព្យុងយ៉ាង!

៣៖ អឺរ៉ុបព្រមាន​វាយបក ដូណាល់ ត្រាំ បើហ៊ាន​តម្លើងថ្លៃ​ពន្ធ​នាំចូលដែក-អាលុយមីញ៉ូម...

៤៖ អូស្ត្រាលី​ប្រទះឃើញ «ខ្មោច​នាវា​ដឹកយន្តហោះចម្បាំង​អាមេរិក» ដែលបាន​លិចក្នុង​សម័យ​សង្គ្រាម​ជាមួយ​ជប៉ុន

៥៖ ដូណាល់ ត្រាំ ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលថា លោកនឹងទៅ​សម្ពោធ​ស្ថានទូត​​ថ្មី នៅទីក្រុង​ហ្សេរុយសាឡឹម!

៦៖ សហរដ្ឋអាមេរិកប្រកាស «ដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង» ឆ្លើយតប​នឹងការប្រើប្រាស់​សារធាតុ​គីមី VX សម្លាប់​លោក គីម ជុងណាំ

៧៖ ទីបំផុត​តំណាង​ជាន់ខ្ពស់ លោក មូន ជែអ៊ីន បញ្ចប់បេសកកម្ម​នៅកូរ៉េខាងជើង និងត្រឡប់​មកដល់​កូរ៉េខាងត្បូង​វិញ ដើម្បី​ត្រៀមធ្វើសន្និសីទ​ព័ត៌មាន​ធំមួយ នៅយប់​ថ្ងៃអង្គារនេះ!