(អេហ៊្សីប)៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប បានបង្កើតនូវមូលនិធិរួមគ្នាមួយ ដែលមានតម្លៃ១០ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍គម្រោងកសាងទីក្រុងដ៏ធំមួយ ដែលគ្រោងនឹងសាងសង់ នៅផ្ទៃដី១,០០០គីឡូម៉ែត្រការ៉េ នៅតំបន់ភាគខាងត្បូង​ ​ឧបទ្វីប Sinai នៃប្រទេសអេហ្ស៊ីប ខណៈស្តេចអារ៉ាប៊ីសាអូឌីត ព្រះអង្គ Mohammed bin Salman បានជួបជាមួយលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi នារដ្ឋធានី Cairo, នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនាយប់ថ្ងៃទី៥ ខែមីនានេះ។

កិច្ចព្រមព្រៀងដែលបានធ្វើឡើងនេះ ​នៅអំឡុងពេលដែលព្រះរាជដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង របស់ព្រះអង្គ Mohammed ចាប់តាំងពីព្រះអង្គ បានទទួលមរតក ឡើងកាន់អំណាចកាលពីឆ្នាំមុន ហើយបាននឹងកំពុងលុបបំបាត់ចោលនូវក្រុមអ្នកជំនួញ និងឥស្សរជននយោបាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

សូមជម្រាបថា អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត បានពង្រឹងទំនាក់ទំនងជាមួយគ្នា ចាប់តាំងពីលោកប្រធានាធិបតី Sisi បានឡើងកាន់តំណែង នៅក្នុងឆ្នាំ២០១៣៕