(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង Uriminzokkiri បានរិះគន់យ៉ាងខ្លាំងចំពោះការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ស្ដីពីសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ដោយទុកថា វាគឺជាកាយវិការបង្ករឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនកាលពីថ្ងៃសៅរ៍ Uriminzokkiri បានគូសបញ្ជាក់ដូច្នេះថា «មន្ត្រីកិច្ចការបរទេស កូរ៉េខាងត្បូងជាថ្មីម្ដងទៀត បានលើកយកបញ្ហាសិទ្ធិមនុស្សរបស់យើង ទៅជជែកនៅឯកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សា សិទ្ធិមនុស្ស។ ប៉ុន្តែនេះ គឺជាកាយវិការបង្ករឿងមិនសមហេតុផលទាល់តែសោះ ដែលនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងការកិច្ចខិត ខំប្រឹងផ្សះផ្សាទំនាក់ទំនងរវាងកូរ៉េទាំងពីរនាពេលថ្មីៗនេះ ព្រមទាំងកិច្ចចូលរួមលើកកម្ពស់សិទ្ធិមនុស្សរបស់កូរ៉េខាងជើង»។
គួររំលឹកថា កាលពីថ្ងៃចន្ទ កន្លងទៅ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកសី្រ Kang Kyung-wha បានអំពានាវឱ្យ កូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ និងលើកកម្ពស់សិទ្ធិមនុស្ស នៅអំឡុងពេលលោកស្រីចូលរួមកិច្ចប្រជុំលើកទី ៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស៕