Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: រដ្ឋធានី​របស់​​បួគីណាហ្វាសូ «រងការ​​វាយប្រហារ​ដោយ​ក្រុមឧទ្ទាម» រួមទាំងស្ថានទូត​​បារាំង​នៅ​ទីនោះ!

02-03-2018 19:33

(អ៊ួហ្គាឌូហ្គូ)៖ អគ្គមេ​បញ្ជាការ​​ប៉ូលិស នៃប្រទេស​​បួគីណា​ហ្វាសូ បានឲ្យដឹង​នៅមុននេះ​​បន្តិចថា រដ្ឋធានីអ៊ួហ្គាឌូហ្គូ នៃប្រទេស​អាហ្វ្រិកមួយនេះ កំពុងស្ថិត​នៅក្នុងការវាយ​ប្រហារ​យ៉ាងកម្រោល ដោយក្រុម​ឧទ្ទាម​ជ្រុលនិយម ហើយស្ថានទូតបារាំង​ កំពុងស្ថិតនៅក្នុងគ្រោះ​ថ្នាក់​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ វ៉ាស៊ីនតោនប៉ុស្តិ៍ នាយប់​ថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។

ព័ត៌មាន​បន្ថែមពីនេះ អំពីអត្តសញ្ញាណ​នៃក្រុមជ្រុល​និយម និងជន​រងគ្រោះ មិនទាន់ត្រូវ​បានបញ្ជាក់​នោះទេ ខណៈស្ថានការណ៍​កំពុងចលាចល​ខ្លាំង៕