(ស៊ីរី)៖ បណ្តុំរូបភាពជាច្រើន អមជាមួយនឹងសំនួរចាក់ដោតបំផុត កំពុងត្រូវបានចែកចាយពាសពេញបណ្តាញសារព័ត៌មានធំៗ ព្រមទាំងបណ្តាញសង្គមផងដែរ ហើយពិភពលោកទាំងមូលកំពុងតែខ្លោចផ្សាបំផុត ចំពោះអ្វីដែលបាន និងកំពុងតែកើតមានឡើងនៅប្រទេសស៊ីរី ខណៈដែលមនុស្សស្លាប់ទាំងចាស់ទាំងក្មេង នៅតែបន្តកើនឡើង ហើយអន្តរជាតិអាចត្រឹមសោកស្តាយ និងអង្គុយមើលប៉ុណ្ណោះ។ នេះបើតាមបណ្តុំរូបភាព ពីបណ្តាញសង្គម Facebook ដែលត្រូវបានដកស្រង់ នៅរសៀលថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
យើងមិនគិតអំពីសង្គ្រាមតាំងពីឆ្នាំ២០១១ មកនោះឡើយ ដោយសូមគិតទៅលើតែសង្គ្រាមនារយៈពេលប៉ុន្មានសប្តាហ៍នេះប៉ុណ្ណោះ ដែលជាការប្រយុទ្ធគ្នា និងទម្លាក់គ្រាប់បែកទៅវិញទៅមករវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមប្រឆាំងនៅតំបន់ ហ្គួតា (Ghouta) ដែលបានផ្តាច់ជីវិតមនុស្សខ្ទង់ ៦០០នាក់ (ក្នុងនោះគ្រាន់តែក្មេងៗ គឺជាង ២០០នាក់ទៅហើយ) ខណៈដំណោះស្រាយពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានចេញកាលពីចុងសប្តាហ៍មុន ដោយត្រូវឲ្យមាន បទឈប់បាញ់គ្នារយៈពេលវែងនៅតំបន់នោះ ប៉ុន្តែពុំមានភាគីណាមួយព្រមអនុវត្តន៍នោះឡើយ។
សូមទស្សនាកម្រងរូបភាពដ៏គួរឲ្យខ្លោចផ្សា អមជាមួយសំនួរចាក់ដោតជាច្រើន ពាក់ព័ន្ធនឹងសោកនាដកម្ម ដោយសារតែការប្រយុទ្ធគ្នា រវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមគាំទ្រដោយលោកខាងលិច (អាមេរិក) តែបែរជាបានបង្កគ្រោះថ្នាក់ទាំងរបួស និងបាត់បង់អាយុជីវិតកុមារស៊ីរីរាប់មិនអស់ ដែលពួកគេមិនបានដឹងអ្វីទាល់តែសោះ៖