(កង់បេរ៉ា)៖ វីរុសមរណៈមួយប្រភេទនៅក្នុង អយស្ទឺរ (Oyster) ឬគេស្គាល់ថា Pacific Oyster Mortality Syndrome (POMS) ត្រូវបានគេរកឃើញជាលើកដំបូង នៅភាគខាងត្បូងប្រទេសអូស្រ្ដាលី ដែលវាពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដល់អាយុជីវិតមនុស្សដែលបរិភោគ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់បានអះអាង កាលពីយប់ថ្ងៃព្រហស្បតិ៍ថា វីរុស POMS ត្រូវបានគេរកឃើញនៅក្នុងចំណោម oysters មកពីតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែវាមិនទាន់ត្រូវបានគេទទួលស្គាល់ថា មាននៅតែកសិដ្ឋាន ឬយ៉ាងណានៅឡើយទេ។ POMS គឺវីរុសប្រភេទវីរុសឆ្លងលឿនបំផុត និងអាចបណ្ដាលឱ្យមនុស្សស្លាប់ក្នុងរយៈពេលខ្លី ព្រមទាំងមានអត្រាមរណៈខ្ពស់ផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១៦ ការរីករាលដាលនៃវីរុស POMS នៅក្នុងរដ្ឋ Tasmania បានបង្កផលបះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ឧស្សហកម្ម oysters ទូទាំងរដ្ឋមួយនេះ រហូតដល់មានការហាមឃាត់រាល់ការនាំចេញ oysters ពីរដ្ឋ Tasmania ទៅ កាន់បណ្ដារដ្ឋអូស្រ្ដាលីដទៃទៀត។ បន្ថែមពីលើនេះ ក្រុមកសិករក្នុងរដ្ឋ Tasmania បានអះអាងថា ពួកគេបានខាតបង់ភាគហ៊ុនរបស់ពួកគេជាង ៧០ភាគរយ៕