(បង់ក្លាដែស)៖ អាជា្ញធរបង់ក្លាដែស បានប្រាប់ឱ្យភាគីមីយ៉ាន់ម៉ា ដកកងទ័ពរបស់ខ្លួន ចេញពីតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាទីដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់កំពុងជ្រោកកោន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
មនុស្សច្រើនជាង ៥,០០០នាក់ បាននិងកំពុងរស់នៅតាមតំបន់ព្រំដែន រវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស ចាប់តាំងពីជនជាតិរ៉ូហ៊ីងយ៉ាជាង ៧០០,០០០នាក់ បានរត់ភៀសខ្លួនពីអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧។ ដោយឡែកជុំវិញបញ្ហានេះដែរ កាលពីព្រហស្បតិ៍ បើតាមរបាយការណ៍ផ្សេងៗពីគ្នា កងទ័ពមីយ៉ាន់ម៉ាប្រមាណជា ១០០ ទៅ ២០០នាក់ នៅក្បែរជំរុំជាច្រើនតាមតំបន់ព្រំដែន ហើយមិនតែប៉ុណ្ណោះកំាភ្លើងយន្ដ និងសព្វាវុធជាច្រើនទៀតក៏ត្រូវបានគេប្រទះ ឃើញផងដែរ។
ប៉ុន្តែខាងភាគីបង់ក្លាដែសបានសម្ដែងការជំទាស់ជាខ្លាំង ព្រមទាំងបានប្រាប់ឱ្យអាជ្ញាធរមីយ៉ាន់ម៉ា ដកកងទ័ព និងបរិក្ខាយោធារបស់ខ្លួនត្រឡប់ទៅវិញ ហើយថែមទាំងបានចទប្រកាន់ថា ការដាក់ពង្រាយកងទ័ពនេះ គឺជាការរំលោភបំពាន លើបទដ្ឋានអន្តរជាតិ។ «យើងបានផ្ញើកំណត់ទូតតវ៉ា... ពួកគេត្រូវតែដកចេញអាវុធធុនធ្ងន់ រួមទាំងកាំភ្លើងយន្ដចេញពីតំបន់ព្រំដែន»។ នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីឆ្មាំព្រំដដែនបង់ក្លាដែស៕