Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីកូរ៉េខាងត្បូង និយាយប្រាប់ ដូណាល់ ត្រាំ តាមរយៈការសន្ទនាទូរស័ព្ទថា «នឹងបញ្ជូនបេសកជនពិសេសទៅកាន់កូរ៉េខាងជើងនាពេលឆាប់ៗ»

02-03-2018 01:24

(កូរ៉េខាងត្បូង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើការសន្ទនាតាមទូរស័ព្ទមួយ នៅថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងបញ្ជូនបេសកជនពិសេសមួយ ទៅកូរ៉េខាងជើងក្នុងពេលឆាប់ៗ នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង ចេញផ្សាយនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចចរចាដែលអាចធ្វើទៅបានរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

ការសន្ទនាតាមទូរស័ព្ទរវាងលោក Moon Jae-in និង Trump ជាលើកដំបូងនៅក្នុងខែមីនានេះ ត្រូវបានគេធ្វើឡើងនៅម៉ោងប្រហែល១០យប់ (ម៉ោងក្នុងស្រុក) នេះបើយោងតាមការលើកឡើងរបស់លោក Yoon Young-chan ជំនួយការជាន់ខ្ពស់ផ្នែកសារព័ត៌មានសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង។