(បរទេស)៖ កាលពីឆ្នាំ២០០៩ យានអាកាស ០៣គ្រឿងបានអះអាងថា ទឹកមានវត្តមាននៅលើព្រះច័ន្ទ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ក្រុមអ្នកអាវកាសគិតថា បរិមាណទឹកភាគច្រើនត្រូវបានបង្ខាំងនៅចំណុចកក នៃប៉ូលរបស់ព្រះចន្ទ។ បច្ចុប្បន្នការវិភាគថ្មីនៃបេកសកម្មលើភពព្រះច័ន្ទចំនួនពីរ បានបង្កើតការសង្ស័យលើទ្រឹស្ដី និងសន្មត់ថា ទឹកអាចនឹងរីកសាយពេញផ្ទៃព្រះច័ន្ទតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space.com នារសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមការវិភាគ ចេញផ្សាយនៅលើទស្សនាវដ្ដី Nature Geoscience កាលពីថ្ងៃទី១២ ខែកុម្ភៈ អាចជួយដល់ក្រុមអ្នកសា្រវជ្រាវ ក្នុងការស្វែងយល់ថា ទឹកនៅលើព្រះច័ន្ទមានប្រភពមកពីណា ឬជាទឹកដែលបានក្លាយជាប្រភពធនធាន លើផែនដី និងបានប្រមូលផ្ដុំសម្រាប់ជាទឹកផឹក ឬក៏បានក្លាយទៅជាអ៊ីដ្រូសែន និងអុស៊ីសែនសម្រាប់ចំហេះគ្រាប់រ៉ុក្កែត និងចូលក្នុងខ្យល់សម្រាប់អ្នកស្រាវជ្រាវទីអវកាស នៅពេលអនាគតយ៉ាងដូចម្ដេច។
ម្យ៉ាងវិញទៀត បើទោះជាការវិភាគថ្មីនេះ មិនបានផ្ដល់ឱ្យក្រុមអ្នកស្រាវជ្រាវនូវគំនិតថា តើត្រូវចូលទៅកាន់ប្រភពទឹកនោះ ដោយវិធីណាក៏ដោយ ប៉ុន្តែវាបានបង្ហាញថា មូលេគុល H2O និង OH (ម៉ូលេគុលទឹក) បានរីកសាយទូទាំងផ្ទៃនៃឋានព្រះច័ន្ទ និងអាចត្រូវបានរកឃើញទាំងនៅផ្នែកចាំងដោយពន្លឺថ្ងៃ និងចំហៀងខាងយប់ងងឹត។
គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវ នៅតែបន្តធ្វើការងារលើទិន្នន័យ ដែលប្រាប់ពួកគេពីប្រភពទឹកនៅលើព្រះច័ន្ទ។ ពួកគេបាន សន្មត់ថា ទឹកអាចត្រូវបានបង្កើតឡើង នៅពេលខ្យល់ក្ដៅប៉ះទង្គិចជាមួយផ្ទៃព្រះចន្ទ និងអាតូមអ៊ីដ្រូសែននៅក្នុងលក្ខខណ្ឌ ដែលខ្យល់មានប្រតិកម្មជាមួយអាតូមអុកស៊ីសែន នៅក្នុងរណ្តៅៗធំនៃព្រះច័ន្ទ និងផ្ទៃដីដូចផេះលើព្រះច័ន្ទ។
ទោះបីជាបែបនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាច កំណត់បាននៅឡើយទេ ពាក់ព័ន្ធនឹងលទ្ធភាពដែលថា ទឹកអាចបំលែងចេញដោយយឺតៗពីសារធាតុខនិជនៅលើព្រះច័ន្ទ ចាប់តាំងពីការកកើតឡើងរបស់វា ឬយ៉ាងណានោះឡើយ ដោយវាតម្រូវឲ្យមានយានជំនាញ ចុះទៅធ្វើការសិក្សាបន្ថែម ដូចជាការបាញ់កាំរស្មី ឬក៏ចុះទៅខួងស្រទាប់ស្តើងណាមួយ នៅលើផ្ទៃព្រះច័ន្ទ ដែលងាយនឹងយកទឹកទាំងនោះចេញមកពិសោធន៍បាន៕