(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន ទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹង ថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចចរចាជាមួយកូរ៉េខាងជើង អាចធ្វើទៅបានតែនៅក្នុង លក្ខខណ្ឌល្អតែប៉ុណ្ណោះ។ បើទោះជាមិនបានបញ្ជាក់ពីលក្ខខណ្ឌនោះក៏ដោយ ក៏ប៉ុន្តែគេដឹងថា លោកទំនងជាចង់លើក ឡើងពីកិច្ចសន្ទនាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

២៖ រដ្ឋាភិបាលតួកគីបានបញ្ជូនកងកម្ម៉ង់ដូពិសេសរបស់ខ្លួន ទៅកាន់ទីក្រុងអាហ្វ្រីន (Afrin) នៃភាគខាងជើងប្រទេសស៊ីរី ដើម្បីត្រៀមបើកប្រតិបត្តិការវាយលុកថ្មីមួយ ប្រឆាំងនឹងក្រុមឧទ្ទាមឃើដ YPG។ ព្រមពេលជាមួយគ្នា តួកគីក៏បានអះអាង ដែរថា ដំណោះស្រាយបទឈប់បាញ់របស់អង្គការសហប្រជាជាតិ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការនេះឡើយ៕

៣៖ ទីបំផុតអ្វីមួយដែលអស្ចារ្យ បានកើតមានឡើងហើយ នៅអង្គការ NASA។ ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតដ៏ខ្លាំងក្លា ត្រូវបានធ្វើតេស្តរួចរាល់ ដែលឈ្មោះថ្មីរបស់គ្រាប់រ៉ុក្កែតថ្មីមួយនេះ គឺ Space Launch System (SLS) ហើយក៏នៅតែ ស្ថិតនៅក្នុងការអភិវឌ្ឍ ឲ្យបានប្រសើរឡើងបន្ថែមទៀតដែរ៕

៤៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ហ្ស៊ានឡុង (Lee Hsien Loong) នៅថ្ងៃអង្គារនេះបាននិយាយថាលោកនឹងរុះរើ គណៈរដ្ឋមន្ត្រីរបស់លោក នៅប៉ុន្មានខែខាងមុខទៀតនេះ ដើម្បីទុកឱកាសឱ្យមេដឹកនាំជំនាន់ក្រោយបង្ហាញសមត្ថភាព៕

">

៥៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចោទប្រកាន់រដ្ឋាភិបាលជប៉ុនថា កំពុងធ្វើសកម្មភាពបំពុលបរិយាកាស ក្នុងការស្វែងរកសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឧបទ្វីបកូរ៉េ៕

៦៖ ពិតជាកម្របំផុតសម្រាប់ក្រុមសកម្មប្រយុទ្ធធំបំផុត ដែលបានបង្កព្យុះភ្លើង និងសម្លាប់មនុស្សរាប់មិនអស់នៅ អាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ដោយអះអាងថា«ត្រៀមខ្លួនរួចរាល់ដើម្បីចរចាជាមួយ សហរដ្ឋអាមេរិក» ក្នុងការរកច្រកចេញ និងដោះស្រាយវិបត្តិអាហ្វហ្គានីស្ថាន៕