Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​រុស្ស៊ី កំពុងអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើកលឿនជាងសំឡេង ហោះចម្ងាយឆ្ងាយ និងឧទ្ធម្ភាគចក្រល្បឿនលឿនគ្មានមនុស្សបើក

26-02-2018 23:32

(ម៉ូស្គូ)៖ ការស្រាវជ្រាវ និងការអភិវឌ្ឍបាននឹងកំពុងធ្វើឡើង ដើម្បីបង្កើតយន្តហោះគ្មានមនុស្សបើកដែលលឿនជាងសំឡេង ហើយអាចហោះហើរបានរយៈចម្ងាយវែង និងឧទ្ធម្ភាគចក្រល្បឿនលឿន គ្មានមនុស្សបើក, នេះបើតាមការស្រង់សម្តីអនុប្រធានវិទ្យាស្ថានស្រាវជ្រាវ របស់កង​ទ័ពអាកាសរុស្ស៊ី លោក Alexander Nemov ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Interfax នាយប់ថ្ងៃទី២៦ ខែកុម្ភៈនេះ។

យន្តហោះគ្មានមនុស្សបើក (UAVs) នឹងអាចបំពេញ «បេសកកម្មហោះហើរលឿនជាងសំឡេងដោយស្វ័យប្រវត្តិ» ហើយអាចវាយប្រហារចំគោលដៅសត្រូវពីចំងាយ។

កាលពីពេលថ្មីៗនេះ, លោក Alexander Nemov បានឲ្យដឹងថា រុស្ស៊ីនឹងបន្តអភិវឌ្ឍន៍​យន្តហោះគ្មានមនុស្សបើកជាច្រើនទម្រង់បន្ថែមទៀតទាំងបំពាក់ដោយអាវុធ និងមិនបំពាក់អាវុធ៕