Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ​គ្រោះរញ្ជួយដីកំរិត៦.១រ៉ិចទ័រ វាយប្រហារលើឆ្នេរភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

26-02-2018 21:28

(ហ្សាកាតា)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS)​ បានឱ្យដឹងថាគ្រោះរញ្ជួយដីកំរិត៦.១រ៉ិចទ័រ បានវាយ ប្រហារលើតំបន់ Airbuaya នៃឆ្នេរភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម USGS គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោងប្រមាណជា ៨៖៣៤នាទីយប់ (ម៉ោងនៅក្នុងតំបន់) ព្រម ទាំងជម្រៅរញ្ជួយទៅក្នុងដី១១.៩២គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត ឬក៏ការប្រកាសពីសញ្ញាអាសន្ននៃរលកយក្សស៊ូណាមិឡើយ៕