(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងនឹង កូរ៉េខាងជើង ដោយថែមទាំងហៅវាថា ជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក។ ទណ្ឌកម្មដែលលោក ត្រាំ អះអាង ថា ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននេះ គឺជាការកំណត់គោលដៅរឹតត្បិតលើនាវាដឹកទំនិញ, ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា និងក្រុមហ៊ុនឯទៀតៗ សរុបចំនួន៥៦គ្រឿង-ក្រុមហ៊ុន ដែលមន្ត្រីរដ្ឋាភិបាលអាមេរិក បានរកឃើញថា ត្រូវបានប្រើប្រាស់ដោយប្រទេសកូរ៉េខាងជើង ដើម្បីបន្តធ្វើជំនួញសម្ងាត់ គេចពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានដាក់ចេញនាពេលកន្លងមក។
ប៉ុន្តែគេមិនទាន់អាចនិយាយជាមុនបានឡើយថា ទណ្ឌកម្មនេះអាចនឹងបញ្ឈប់ការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេ អ៊ែរកូរ៉េខាងជើងឬយ៉ាងណានោះទេ ដ្បិតនេះមិនមែនជាលើកទីមួយឡើយ ដែលសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មប្រឆាំងទីក្រុងព្យុយ៉ាង។ ខាងក្រោមនេះ គឺជាប្រវត្តិខ្លះនៃទណ្ឌកម្មអាមេរិក និងអង្គការសហប្រជាជាតិ ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ចកូរ៉េខាងជើង៖
ប្រធានាធិបតីអាមេរិក លោក ចច អេច.ដាប់ប៊ែលយូប៊ូស Vs មេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង
*ខែមីនា ឆ្នាំ១៩៩២៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនកូរ៉េខាងជើងឈ្មោះ Lyongaksan Machineries and Equipment Export Corporation និងក្រុមហ៊ុន Changgwang Sinyong Corporation ដោយចោទថាក្រុមហ៊ុនមួយនេះចូលរួមក្នុងសកម្មភាពអភិវឌ្ឍមីស៊ីលកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិក លោក ប៊ីល គី្លនតុន Vs មេដឹកនាំកូរ៉េខាងជើង លោក គីម ជុលអ៊ីល
*ខែឧសភា ឆ្នាំ១៩៩៦៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងសម្រាប់ការលក់បច្ចេកវិទ្យាមីស៊ីល និងហាមឃាត់រាល់ការនាំចូល ឬនាំចេញទាំងឡាយទៅក្រុមហ៊ុនដែលជាប់ទណ្ឌកម្ម ព្រមវិស័យសេដ្ឋកិច្ចត្រូវបានចាត់ទុកថាមាន ជាប់ពាក់ព័ន្ធនឹងមីស៊ីល។
*ខែសីហា ឆ្នាំ១៩៩៧៖ ទីក្រុងវ៉ាស៊ីនតោន បានទម្លាក់ទណ្ឌកម្មថ្មីមួយទៀត ប្រឆាំងនឹងអង្គភាពកូរ៉េខាងជើងមានទាក់ទិន នឹងសកម្មភាពអភិវឌ្ឍមីស៊ីល។
*ខែមេសា ឆ្នាំ១៩៩៨៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជាការឆ្លើយតបនឹងចោទប្រកាន់ថា ទីក្រុង ព្យុយ៉ាង បានលក់បច្ចេកវិទ្យាមីស៊ីលឱ្យទៅមន្ទីពិសោធន៍ Khan Research Laboratory របស់ប៉ាគីស្ថាន។
*ខែមេសា ឆ្នាំ២០០០៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងជើងមួយឈ្មោះ Changgwang Sinyong Corporation ដោយចោទថាក្រុមហ៊ុនមួយនេះបានផ្ទេរប្រព័ន្ធ និងបច្ចេកវិទ្យាមីស៊ីលឱ្យអ៊ីរ៉ង់។
*ខែមករា ឆ្នាំ២០០១៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Changgwang Sinyong Corporation ដដែល សម្រាប់ការរំលោភលើកិច្ចព្រមព្រៀងមិនរីកសាយនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០០០។
ប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស Vs មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល
*ខែមិថុនា ឆ្នាំ២០០១៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ក្រោមកិច្ចព្រមព្រៀងមិនរីកសាយនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ ២០០០ ប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងជើង Changgwang Sinyong Corporation សម្រាប់ការផ្ទេរបច្ចេកវិទ្យាមីស៊ីល ឱ្យអ៊ីរ៉ង់។
*ខែសីហា ឆ្នាំ២០០២៖ សហរដ្ឋអាមេរិកសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាថ្មីម្ដងទៀតប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាង ជើង Changgwang Sinyong Corporation សម្រាប់ការផ្ទេរបច្ចេកវិទ្យាមីស៊ីលឱ្យយេមែន។
*ខែមីនា ឆ្នាំ២០០៣៖ សហរដ្ឋអាមេរិកសហរដ្ឋអាមេរិក នៅតែបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងជើង Changgwang Sinyong Corporation សម្រាប់ការផ្ទេរបច្ចេកវិទ្យាមីស៊ីល មន្ទីពិសោធន៍ Khan Research Laboratory របស់ប៉ាគីស្ថាន។
*ខែកក្កដា ឆ្នាំ២០០៦៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយដាក់ទណ្ឌកម្មលេខ ១៩៦៥ ដោយថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ ដំណោះស្រាយនេះ បានតម្រូវឱ្យរដ្ឋនានា ទប់ស្កាត់ការផ្ទេរបច្ចេកវិទ្យាមីស៊ីលឱ្យទីក្រុងព្យុងយ៉ាង។
*ខែតុលា ឆ្នាំ២០០៦៖ ជាការឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលពីសំណាក់កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខ បាន អនុម័តដំណោះស្រាយលេខ ១៧១៨ ដោយដាក់ទណ្ឌកម្មបន្ថែមលើពាណិជ្ជកម្មរបស់ទីក្រុងព្យុងយ៉ាង តាមរយៈការ ហាមឃាត់ការនាំចេញការផ្គត់ផ្គង់បរិក្ខាយោធា និងផលិតផលទំនើបៗមួយចំនួនទៅកាន់កូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា Vs មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល
*ខែមិថុនា ឆ្នាំ២០០៩៖ ជាការឆ្លើយបនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ជាលើកទី០២របស់កូរ៉េខាងជើង ក្រុមប្រឹក្សា សន្តិសុខ បានអនុម័តលើដំណោះស្រាយលេខ១៨៧៤ ដោយហាមឃាត់ការដឹកជញ្ជូនអាវុធទៅកាន់ទីក្រុងព្យុងយ៉ាង ព្រមទាំងជំរុញឱ្យរដ្ឋជាសមាជិកទាំងអស់ត្រួតពិនិត្យ និងបំផ្លាញរាល់នាវាឬកប៉ាល់កូរ៉េខាងជើងទាំងឡាយណា ដែល សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។
*ខែកក្កដា ឆ្នាំ២០១០៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង សម្រាប់ការចូលរួមក្នុងសកម្មភាព បាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿង ដោយបណ្ដាលឱ្យមនុស្ស៤៦នាក់ស្លាប់។
ប្រធានាធិបតិអាមេរិក លោក បារ៉ាក់ អូបាម៉ា Vs មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
*មករា ឆ្នាំ២០១៣៖ ជាការឆ្លើយតបនឹងការបាញ់បង្ហោះដោយកូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខបានអនុម័តដំណោះ ស្រាយលេខ២០៨៧ ជាមួយការពង្រីកវិសាលភាពនៃការដាក់ទណ្ឌកម្មតាមរយៈការបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រី កូរ៉េខាងជើង។
*ខែមីនា ឆ្នាំ២០១៣៖ ជាការឆ្លើយតបនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី០៣របស់កូរ៉េខាងជើង ក្រុមប្រឹក្សា សន្តិសុខ បានអនុម័តលើដំណោះស្រាយលេខ២០៩៤ ដោយដាក់ទណ្ឌកម្មការផ្ទេរប្រាក់ទៅកាន់កូរ៉េខាងជើង និងការ ផ្ដាច់របបកុម្មុយនីស្ដឯកោមួយនេះពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
*ខែមករា ឆ្នាំ២០១៥៖ សហរដ្ឋអាមេរិក បានពង្រីកការដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គលកូរ៉េខាងជើង ដែលត្រូវបាន គេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។
*ខែកុម្ភៈ ២០១៦៖ សភាអាមេរិកបានអនុម័តលើការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដោយអំពាវនាវប្រធានាធិបតី អាមេរិក ដាក់ទណ្ឌកម្មលើបុគ្គល ឬអង្គភាពទាំងឡាយណា ដែលបានចូលរួមឬក៏មានជាប់ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង។
*ខែមីនា ឆ្នាំ២០១៦៖ ជាការឆ្លើយតបនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី០៤ របស់កូរ៉េខាងជើង ក្រុមប្រឹក្សា សន្តិសុខបានអនុម័តលេខ២២៧០ ដោយហាមឃាត់ការនាំចេញមាស ទីតានញ៉ូម និងរ៉ែកម្រជាច្រើនទៀតរបស់ទីក្រុង ព្យុងយ៉ាង។ ការនាំចេញប្រេង និងដែក ក៏ជាប់ក្នុងបម្រាមនេះដែរ។
*ខែវិច្ឆិកា ឆ្នាំ២០១៦៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលេខ២៣២១ ដោយហាមឃាត់ ការនាំចេញធ្យូងថ្ម ស័ង្កសី ប្រាក់ និងទង់ដែងជាដើមរបស់កូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ Vs មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
*ខែកក្កដា ឆ្នាំ២០១៧៖ សហរដ្ឋអាមេរិកបានហាមឃាតប្រជាជនអាមេរិកទាំងអស់ មិនឱ្យធ្វើដំណើរទៅកាន់កូរ៉េខាងជើង បន្ទាប់ពីការស្លាប់របស់និស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier។
*ខែសីហា ឆ្នាំ២០១៧៖ ជាការឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ពីសំណាក់ទីក្រុងព្យុយ៉ាង ក្រុម ប្រឹក្សាសន្តិសុខ បានអនុម័តលើដំណោះស្រាយលេខ ២៣៧១ ជាមួយការហាមឃាត់ការនាំចេញធ្យូងថ្ម ដែក និងគ្រឿង សមុទ្រទៅកាន់កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ ទណ្ឌកម្មនេះក៏បានដាក់កំហិតផងដែរលើការទទួលយកពលករកូរ៉េខាង ជើងទៅបម្រើការងារនៅក្រៅប្រទេស។
*ខែកញ្ញា ឆ្នាំ២០១៧៖ ជាការឆ្លើយតបនឹងការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន ក្រុមប្រឹក្សាសន្តិសុខបានអនុម័ត ដំណោះស្រាយលេខ២៣៧៥ ដោយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ក្នុងរួមមានទាំងការហាមឃាត់ការនាំចេញ ផលិផលវាយណភណ្ឌ និងការនាំចូលផលិតប្រេង។
*ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងរតនាគារជាតិអាមេរិក រារាំងរាល់ពាណិជ្ជកម្មបរទេស ឬបុគ្គលដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ពីប្រព័ន្ធហិរញ្ញវត្ថុ អាមេរិក។ រដ្ឋបាលលោកត្រាំ ក៏បានចេញបទបញ្ជាហាមឃាត់មិនឱ្យជនជាតិកូរ៉េខាងជើង ចូលក្នុងសហរដ្ឋអាមេរិក ផងដែរ។
*ខែតុលា ឆ្នាំ២០១៧៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងបុគ្គល០៧នាក់ និងអង្គភាពកូរ៉េខាងជើង ចំនួន០៣ បន្ទាប់ពីមានការចាប់ពង្រត់ទូកនេសាទកូរ៉េខាងត្បូងមួយគ្រឿង។
*ខែកុម្ភៈ ឆ្នាំ២០១៨៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមនុស្សម្នាក់ ក្រុមហ៊ុនចំនួន២៧ និងនាវាចំនួន២៨គ្រឿង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលកូរ៉េខាងជើង ព្រមទាំងហាមឃាត់ប្រជាជនអាមេរិកមិនឱ្យធ្វើកិច្ចព្រមព្រៀង ជាមួយពួកគេទៀតផង៕
ប្រភព៖ CGTN