(ប៉េកាំង)៖ លោក Fang Fenghui សមាជិកគណកម្មាធិការយោធាមជ្ឈឹមបក្សកុម្មុយនីសចិន (CMC) និងអតីតជាអគ្គសេនាធិការនៃសេនាធិការដ្ឋានចម្រុះរបស់ CMC ត្រូវបានដកហូតចេញពីដំណែង ក្នុងនាមជាអនុប្រធានសភាជាតិប្រជាជនចិន (NPC) នេះបើយោងតាមសេចក្តីប្រកាសរបស់ NPC ដកស្រង់ដោយសារព័ត៌មាន CGTN ចេញផ្សាយនាថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក Fanghui កន្លងមក បានស្ថិតក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរឿងស៊ីសំណូក និងអំពើពុករលួយ។ ក្រោយមកករណីរបស់លោក Fang ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតជាបន្ត។
សូមជម្រាបថា លោក Fang ធ្លាប់ជានាយសេនាធិការ នៃបញ្ជាការដ្ឋានយោធា Guangzhou នៃកងទ័ពរំដោះប្រជាជនចិន ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧ ពេលនោះ លោកបានចាប់ដៃគូជាមួយលោកZhang Yang ដែលទើបតែធ្វើអត្តឃាតខ្លួនឯង ដើម្បីគេចពី ការដាក់ទោស លើបទចោទប្រកាន់ដែលដូចគ្នានឹងលោក Fang ផងដែរ៕