(កាប៊ុល)៖ សំឡេងផ្ទុះគ្រាប់បែក​យ៉ាងកក្រើក ត្រូវបានលាន់លឺ​នៅមុននេះបន្តិច ក្នុងតំបន់​ប្រជុំដោយ​ស្ថានទូត និងបេសកកម្មការទូត នៅកណ្តាលរដ្ឋធានី​កាប៊ុល នៃប្រទេស​អាហ្វហ្គានីស្ថាន​​តែម្តង។ នេះបើតាមការ​ចេញផ្សាយ​ព័ត៌មានបន្ទាន់ ដោយ​ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានជាបឋម គឺជនបំផ្ទុះអត្តឃាតម្នាក់បានស្លាប់ និងមនុស្សនៅជុំវិញ​តំបន់​កើតហេតុសរុប ០៦នាក់រងរបួសធ្ងន់ និងស្រាល។ ខណៈនេះមិនទាន់មានក្រុម​ណាមួយចេញ​មុខអះអាងថា ជាអ្នកស្ថិតនៅពី​ក្រោយហេតុការណ៍​នេះឡើយ ប៉ុន្តែទង្វើ​បែបនេះ ជារឿងយៗត្រូវបាន​បង្កឡើងដោយ​ក្រុម ISIS និងតាលីបង់។

គួរបញ្ជាក់ថា ពេលនេះ​កងកម្លាំងសន្តិសុខ ត្រូវបានដាក់​ពង្រាយបន្ថែម នៅជុំវិញ​តំបន់​ដែលជាទីស្នាក់​ការការទូតបរទេស​ជាច្រើននេះ បូករួមទាំង​អគាររដ្ឋាភិបាល​ផងដែរ៕