Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ផ្ទុះគ្រាប់បែក​យ៉ាង​កក្រើក នៅក្បែរតំបន់​ប្រជុំ​ស្ថានទូត ក្នុងរដ្ឋធានី​កាប៊ុល, អាហ្វហ្គានីស្ថាន!

24-02-2018 11:32

(កាប៊ុល)៖ សំឡេងផ្ទុះគ្រាប់បែក​យ៉ាងកក្រើក ត្រូវបានលាន់លឺ​នៅមុននេះបន្តិច ក្នុងតំបន់​ប្រជុំដោយ​ស្ថានទូត និងបេសកកម្មការទូត ប្រចាំរដ្ឋធានី​កាប៊ុល នៃប្រទេស​អាហ្វហ្គានីស្ថាន​​តែម្តង។ នេះបើតាមការ​ចេញផ្សាយ​ព័ត៌មានបន្ទាន់ ដោយ​ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។

សម្រាប់ពេល​ភ្លាមៗ​បែបនេះ មិនទាន់មាន​សេចក្តីរាយការណ៍​ព័ត៌មានណាមួយ ដែលបញ្ជាក់អំពីការខូចខាត ឬក៏ចំនួនមនុស្ស​ស្លាប់ និងរបួសនោះ​ឡើយ៕