(ប៉េកាំង)៖ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន (CENC) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រោះរញ្ជួយដីកំរិត ៤.៩រ៉ិចទ័រ បានវាយប្រហារលើតំបន់ដែនសមុទ្រនៃខេត្ត ហ័រលៀន ( Hualien) ភាគខាងកើតកោះតៃវ៉ាន់ ប៉ុន្តែមិនទាន់មានការចេញផ្សាយព័ត៌មាន អំពីផលប៉ះពាល់ជារួមនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាម CENC គ្រោះរញ្ជួយដីនេះ បានកើតឡើងម៉ោង ៧៖១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ ដោយមានជម្រៅទៅក្នុងដី ២៦គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការបំផ្លិចបំផ្លាញនៅឡើយទេ។
គួររំលឹកថា កាលពីជាងពីរសប្ដាហ៍មុន គ្រោះរញ្ជួយដីកំរិត ៦.៥រ៉ិចទ័រ ក៏បានវាប្រហារលើទីក្រុងហ័រលៀន (Hualien) ស្ថិតនៅភាគខាងកើត កោះតៃវ៉ាន់ផងដែរ ដោយបានផ្ដាច់ជីវិតមនុស្ស ១៥នាក់ និងមនុស្ស ២៨០នាក់ រងរបួសធ្ងន់ និងស្រាល៕