(សៀមរាប)៖ ក្នុងរយៈពេល៦ថ្ងៃ នៃកំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីយ៍ចិន-វៀតណាមនេះ មានភ្ញៀវទេសចរអន្តរជាតិ រហូតដល់៧៤.២០២នាក់ បានសម្រុកមកទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ។ នេះបើតាមស្ថិតិដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្នុងក្នុងស្ថិតិដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃ នៃកំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីយ៍ ចិន-វៀតណាម ឆ្នាំនេះ រួមមាន៖
*នៅថ្ងៃទី១៤ ខែកុម្ភៈ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ឌចំនួន១០.៦៥៣ប័ណ្ណ/នាក់
*នៅថ្ងៃទី១៥ ខែកុម្ភៈ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ឌចំនួនចំនួន១១.៣៨០ប័ណ្ណ/នាក់
*នៅថ្ងៃទី១៦ ខែកុម្ភៈ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ឌចំនួនចំនួន១១.៩៩៣ប័ណ្ណ/នាក់
*នៅថ្ងៃទី១៧ ខែកុម្ភៈ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ឌចំនួនចំនួន១៣.២១៩ប័ណ្ណ/នាក់
*នៅថ្ងៃទី១៨ ខែកុម្ភៈ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ឌចំនួនចំនួន១៣.៧០៣ប័ណ្ណ/នាក់
*និងថ្ងៃ១៩ ខែកុម្ភៈ មានភ្ញៀវទេសចរបរទេស បានទិញប័ណ្ឌចំនួនបានចំនួន១៣.២៥៤ ប័ណ្ណ/នាក់។
សូមបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនេះ ភាគច្រើនគឺជាភ្ញៀវទេសចរ ជនជាតិចិន។ ក្នុងនោះផងដែរលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានគូសបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរ ដែលបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរកាន់តែច្រើននេះ គឺបណ្ដាលសារប្រទេសជាតិ មានសុខសន្ដិភាព និងមានការអភិវឌ្ឍន៍ ហើយនិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់គោលនយោបាយ របស់រាជរដ្ឋាភិបាលរបស់កម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ហើយកម្ពុជាក៏កំពុងនិងបានខិតខំប្រឹងប្រែងក្នុងការបង្កើតឲ្យមានកញ្ចប់ទេសចរណ៍ថ្មី ផងដែរ ដើម្បីទទួលបានការទាក់ទាញភ្ញៀវទេសចរ ក្នុងការមកទស្សនាកម្ពុជា និងដោយឡែកនៅតំបន់បេតិភ័ណ្ឌ រមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ និងដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព៕