(ស៊ីរី)៖ ក្រុមអ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅស៊ីរី (SOHR) បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំង

រដ្ឋាភិបាលស៊ីរី បានផ្ដាច់យកអាយុជីវិត​ជនស៊ីវិលស្លូតត្រង់​រាប់សិបនាក់ នៅឯតំបន់ Ghouta ភាគខាងកើត​ប្រទេស ដែលជាតំបន់គ្រប់គ្រង​ដោយក្រុមឧទ្ទាម។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម SOHR មានមូលដ្ឋាន​នៅទីក្រុងឡុងដ៍​ប្រទេសអង់គ្លេស ជនស៊ីវិលយ៉ាងហោច​ណាស់ ៧៧នាក់ ក្នុងនោះមាន​កុមារ ២០នាក់ ត្រូវបានសម្លាប់​នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាស និងការបាញ់​គ្រាប់រ៉ុក្កែត​ ពីសំណាក់​កងកម្លាំង​រដ្ឋាភិបាលស៊ីរី​កាលពីថ្ងៃចន្ទ។ ដោយឡែក មន្ត្រីអង្គការ​សហប្រជាជាតិ​ម្នាក់ ក៏បានអះអាង​ដែរថា ស្ថានភាព​បច្ចុប្បន្ន​កំពុង ស្ថិតនៅក្រៅ​ការគ្រប់គ្រង ខណៈគេជឿ​ជាក់ថា ប្រតិបត្តិការវាយលុក​តាមផ្លូវគោក​ អាចនឹងកើតមាន​ក្នុងពេល​ឆាប់ៗនេះ នៅក្នុងតំបន់ ហ្គួតា (Ghouta) ភាគ​ខាងកើតប្រទេស។

គួរបញ្ជាក់ថា ប្រជាជនសរុបជាង ៤០០,០០០នាក់ កំពុងរស់ក្រោមការឡោមព័ទ្ធ​នៅក្នុងតំបន់ Ghouta ភាគ​ខាងកើត​តាំងតែពីឆ្នាំ ២០១៣ មកម្ល៉េះ ហើយតំបន់​មួយនេះគឺជាមូលដ្ឋាន​ដ៏រឹងមាំចុង​ក្រោយ​របស់ក្រុមឧទ្ទាមស៊ីរី​ នៅក្បែរទីក្រុង​ដាម៉ាស់៕