(សេអ៊ូល)៖ សំណួរថាហេតុអ្វីកូរ៉េខាងត្បូង មិនត្រូវការឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសេអ៊ូល សំណួរនេះកើតឡើងបន្ទាប់ពីលុបចោល Victor Cha ដំណែងជាបេក្ខជនត្រៀម សម្រាប់កាន់តួនាទី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូង។ លោក Victor Cha ដែលជាអ្នកមានចំណេះដឹងខ្ពស់ ដែលបានធ្វើការនៅក្នុងអាណត្តិទីពីរ របស់អតីតប្រធានាធិបតី Bush មិនសាកសមនឹងគោលនយោបាយអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង ត្រូវបានសារព័ត៌មាននានាផ្សព្វផ្សាយថា ជាមូលហេតុដែលត្រូវបានគេលុបចោលពីការតែងតាំងនេះ។
យ៉ាងនេះក្តីបញ្ហានេះត្រូវបានគេសង្ស័យថា តើមានហេតុផលដទៃទៀតដែរឬទេ ក្នុងការលុបចោលលោកចេញពីបេក្ខជនត្រៀមទទួលដំណែងនេះ។ សហរដ្ឋអាមេរិកត្រូវការមន្ត្រីទូតដ៏មាន បទពិសោធន៍ទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េ ដើម្បីតំណាងរដ្ឋាភិបាលលោក ដូណាល់ ត្រាំ ក្នុងអំឡុងនៃការកើនឡើងភាពតានតឹងនៅក្នុងប្រទេសកូរ៉េ។ លោក Victor Cha ដែលត្រូវបានសន្មត់ជាបេក្ខជនម្នាក់អស់រយៈពេលយូរមកហើយនោះ ត្រូវបានគេដកចេញដោយសារគ្មានគុណសម្បតិ្តគ្រប់គ្រាន់តាមតម្រូវការ ហេតុនេះមិនត្រូវបានគេដាក់ក្នុងជម្រើសនោះឡើយ។
«នៅពេលតួនាទីឯកអគ្គរដ្ឋទូត ត្រូវបានបើកជ្រើសរើសម្តងទៀត ខ្ញុំបានព្រាងបញ្ជីបុគ្គលមួយចំនួនតូច ដែលខ្ញុំគិតថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមរម្យសម្រាប់ការងារ។ បន្ទាប់មកខ្ញុំបានផ្គូរផ្គងពួកគេ ទៅនឹងតម្រូវការគុណសម្បត្តិនៃការងារ។ ជាអកុសលខ្ញុំរកឃើញថា គ្មាននរណាម្នាក់នៅក្នុងបញ្ជីនោះទេ។ មិនមែនពួកគេទាំងអស់ខុសនោះទេ។ តួនាទីជាអ្នកបម្រើ ផលប្រយោជន៍សាធារណៈដ៏ល្អម្នាក់ជាឯកអគ្គរដ្ឋទូត ជាលេខាធិការគណៈរដ្ឋមន្ត្រី ឬមេបញ្ជាការយោធាជាន់ខ្ពស់ ពេលខ្លះទាមមទារឱ្យពួកគេអនុវត្តន៍គោលនយោបាយ ដែលបុគ្គលទាំងនោះផ្តល់ថា ខុសឬមិនស្របច្បាប់»។
តាមការពិតឯកអគ្គរដ្ឋទូត ចាំបាច់ត្រូវមានទស្សនៈគិតដល់ទាំងគុណសម្បតិ្ត និងគុណវិបត្តិមុនពេលសម្រេចចិត្តលើកិច្ចការអ្វីមួយ។ នេះជារបៀបដែលការសម្រេចចិត្តដ៏ឈ្លាសវៃ។ វាជារឿងដ៏សមហេតុសមផលណាស់ ដែលរដ្ឋបាលជ្រើសរើសបុគ្គលដ៏មានសមត្ថភាពក្នុងការបំពេញតួនាទីនយោបាយបែបនេះ។ ផ្នែកមួយនៃការងារនេះធ្វើជាតំណាងដើម្បីបង្ហាញពី ទស្សនៈរបស់ប្រធានាធិបតី ទៅការិយាល័យដែលស្ថិតក្រោមការដឹកនាំរបស់ខ្លួន។ ប៉ុន្តែឯកអគ្គរដ្ឋទូតមិនត្រូវបានទាមទារឱ្យសន្យា ឬសម្រេចចិត្តនូវអ្វីដែលរដ្ឋបាល ឬការជជែកវែកញែក។ នេះជាការពិតសំរាប់អ្នកដែលបម្រើការជាឯកអគ្គរាជទូត។
សំណួរត្រឹមត្រូវដែលត្រូវសួរគឺថា តើអ្នកត្រៀមលក្ខណៈដើម្បីអនុវត្តតាមបញ្ជារបស់ប្រធានាធិបតី ឬសន្មត់ថា ពួកគេស្របច្បាប់ទោះបីជាអ្នកមិនយល់ស្របជាមួយពួកគេផ្ទាល់មែនទេ? ប្រសិនបើគ្មានចម្លើយទេនោះអ្នកគួរតែដកខ្លួនចេញហើយទៅផ្ទះ៕