(តេហេរ៉ង់)៖ យន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់មួយគ្រឿង ដែលបានធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសនោះ បានសម្លាប់ជីវិតមនុស្សនៅលើនោះទាំងអស់ ៦៦នាក់ ខណៈមូលហេតុពិតប្រាកដនៃការធ្លាក់ នៅមិនទាន់មានការបញ្ជាក់នោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
គួរបញ្ជាក់ថា យន្តហោះខាងលើនេះ ត្រូវបានផ្នែកអាកាសចរណ៍អ៊ីរ៉ង់អះអាងថា ATR-72 ធ្វើដំណើរពីទីក្រុងតេហេរ៉ង់ សំដៅទៅទីក្រុង Yasuj ភាគខាងត្បូង ដែលមានចម្ងាយ ៦២០គីឡូម៉ែត្រពីគ្នា ប៉ុន្តែយន្តហោះបានធ្លាក់នៅក្នុងតំបន់ភ្នំ Dena ភាគខាងត្បូងប្រទេសអ៊ីរ៉ង់៕