(អ៊ីរ៉ង់)៖ យន្តហោះមួយគ្រឿង ដែលមានមនុស្សជិះនៅលើនោះទាំងអស់ ៦៦នាក់ បានធ្លាក់នៅក្នុងតំបន់ភ្នំ ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយពេលនេះក្រុមសង្គ្រោះកំពុងតែ ឆ្ពោះទៅកាន់កន្លែងកើតហេតុ ខណៈមានការព្រួយបារម្ភថា ពុំមានអ្នកណាអាចនៅរស់រានមានជីវិតនោះឡើយ។ នេះបើតាមការចេញផ្សាយព័ត៌មានបន្ទាន់ដោយ ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
យន្តហោះខាងលើនេះ ត្រូវបានផ្នែកអាកាសចរណ៍អ៊ីរ៉ង់អះអាងថា ATR-72 ធ្វើដំណើរពីទីក្រុងតេហេរ៉ង់ សំដៅទៅទីក្រុង Yasuj ភាគខាងត្បូង ដែលមានចម្ងាយ ៦២០គីឡូម៉ែត្រពីគ្នា ជាមួយមនុស្សជិះនៅលើសសរុប ៦៦នាក់៕