(ម៉ិកស៊ិក) ៖ យោងតាមសារព័ត៌មាន ABC ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មានមនុស្សចំនួន១៣នាក់បានស្លាប់និង១៥នាក់ទៀត បានទទួលរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងហោះហើរពិនិត្យដើម្បីធ្វើការវាយតម្លៃការខូចខាតនៃគ្រោះរញ្ជួយដី បានធ្លាក់នៅភាគខាងត្បូង ប្រទេសម៉ិកស៊ិក។
ភ្លាមៗនេះមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ មិនទាន់ប្រាប់ឲ្យដឹងនៅឡើយនោះទេ។
សូមជំរាបថា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ គ្រោះរញ្ជួយដី៧.៥រ៉ិចទ័រមួយ បានវាយប្រហារភាគខាងត្បូង ប្រទេសម៉ិចស៊ិក និងនាំឲ្យរដ្ឋធានីម៉ិចស៊ីកូទាំងមូល រងគ្រោះដោយរំញ័រនេះ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតមានឡើងនៅចំណុចមួយ ដែលស្ថិតនៅចម្ងាយ៤គីឡូម៉ែត្រ ពីតំបន់ Pinotepa de Don Luiss នៃភាគខាងត្បូងប្រទេស ដែលមានជម្រៅញ័ររញ្ជួយប្រមាណ១០គីឡូម៉ែត្រនៅក្រោមដី៕