(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ដែលមានគោលដៅចេញពីទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វរញ៉ា ទៅកាន់ទីក្រុងហូណូលូលូ (Honolulu) បានធ្វើឲ្យអ្នកដំណើរជាច្រើន នាក់នៅលើនោះ មានការភ័យរន្ធត់ជាខ្លាំង នៅពេលដែលម៉ាស៊ីនមួយចំហៀងរបស់វា ចាប់ផ្តើមជ្រុះបន្តិចម្តងៗ មុនពេលចុះចតកន្លះម៉ោង៕

២៖ ហ្វីលីពីន និងចិនបានព្រមព្រៀងគ្នាបង្កើតក្រុមការងារពិសេសមួយ ដើម្បីរិះរកវិធី ដែលអាចឲ្យប្រទេសទាំងពីររួមគ្នា រុករកប្រេង និងឧស្ម័ន នៅតាមតំបន់សមុទ្រចិនខាងត្បូង ដែលភាគីទាំងពីរ បានទាមទារសិទ្ធិកាន់កាប់ដោយមិនឲ្យ ប៉ះពាល់បញ្ហាដែនអធិបតេយ្យភាពនោះឡើយ៕

៣៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស កំពុងព្យាយាមបញ្ជាក់ពីវត្តមាន និងទាក់ទាញការចាប់អារម្មណ៍ តាមរយៈគំរោង បញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់តំបន់សមុទ្រចិនខាងត្បូងនៅខែក្រោយនេះ៕

៤៖ នៅក្នុងចំណោមកញ្ចប់ថវិកាស្នើសុំ ៩.៩ពាន់លានដុល្លារ សម្រាប់ឆ្នាំសាពើពន្ធ២០១៩ ទីភ្នាក់ងារការពារមីស៊ីល អាមេរិក (MDA) មានផែនការយកថវិកា ៦៦លានដុល្លារ ទៅអភិវឌ្ឍន៍យន្ដហោះគ្មានមនុស្សបើក ឬដ្រូនបំពាក់ បច្ចេកវិទ្យាឡាស៊ែរ (Laser) ដែលអាចប្រើប្រាស់កម្ទេចមីស៊ីលផ្លោង ក្នុងរយៈពេលខ្លីក្រោយត្រូវបានបាញ់ ឬមុនពេល ហោះឡើង៕

៥៖ ចំនួននៃក្រុមអ្នកធ្វើដំណើរនៅទូទាំងប្រទេសចិន មាន១០៨.៣៦៣លាននាក់ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕

៦៖ ស្ថាប័នប៉ូលិសជាតិអ៊ីស្រាអែលបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) គួរតែត្រូវបានចោទប្រកាន់ជាផ្លូរការពីបទពុករលួយ បើទោះជាលោកធ្លាប់បានបដិសេធ ជាច្រើនដងក៏ដោយ៕