(ប៉េកាំង)៖ នាពេលថ្មីៗនេះចិនបានបញ្ចប់ការធ្វើតេស្ត យន្តហោះដ្រូនដើរដោយថាមពលព្រះអាទិត្យមួយគ្រឿង ដែលមានសមត្ថភាព ហោះហើរក្នុងរយៈកម្ពស់ដ៏ខ្ពស់ បានជាងកន្លះថ្ងៃដោយមិនចាំបាច់ចុះចត ហើយវាក៏អាចបាញ់មីស៊ីលបានផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមសារព័ត៌មានចិន People's Daily យោធាចិនបានធ្វើតេស្តយន្តហោះដ្រូនប្រភេទ CH-4 Rainbow រយៈពេល ០៦ថ្ងៃ ដោយរួមមានទាំងការបាញ់គ្រាប់ពិត ក្នុងលក្ខខណ្ឌអាកាសពិបាកៗផងដែរ។ ក្នុងអំឡុងនៃការធ្វើតេស្ត យន្តហោះដ្រូននេះ អាចហោះហើរបាន ១៥ម៉ោង និងនៅ ២០គីឡូម៉ែត្រ ពីលើកម្រិតនីវ៉ូទឹកសមុទ្រ ខណៈវាត្រូវបានរចនាឲ្យមានលទ្ធភាពហោះហើរដល់កម្ពស់ ៦៥គីឡូម៉ែត្រ។
គួរជម្រាបថា ដ្រូនរបស់ចិន CH-4 Rainbow ក៏អាចធ្វើការវាយប្រហារដោយទម្លាក់គ្រាប់បែកចង្កោមទម្ងន់ ៥០គីឡូក្រាម និងបាញ់មីស៊ីលប្រដេញផងដែរ៕