(នូវែលសេឡង់)៖ មេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុត របស់ប្រទេសនូវែលសេឡង់ លោក បៀល អ៊ីងគ្លីស (Bill English) នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តដើរចេញពីការងាររបស់លោក និងនយោបាយនៅដំណាច់ខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមលោក Bill English ការសម្រេចចិត្តបែបនេះ ធ្វើឡើងក្រោមហេតុផលផ្ទាល់ខ្លួន គឺលោកចង់ធ្វើតាមបណ្ដាមេដឹកនាំរបស់លោកមុនៗ និងដើម្បីចូលរួមប្រឡូកក្នុងការធ្វើជំនួញ។ លើសពីនេះទៅទៀត លោក English ក៏ត្រូវបានគេរំពឹងដែរថា នឹងថ្លែងសុន្ទរកថាជាលើកចុងក្រោយ ទៅកាន់សភានៅថ្ងៃទី០១ ខែមីនា។
គួរបញ្ជាក់ថា ក្រោយបម្រើការងារអស់រយៈពេល ២៧ឆ្នាំ និង ១៨ខែ ក្នុងឆាកនយោបាយ លោក English បានដឹកនាំ គណបក្ស National Party ដោយទទួលបានសំឡេងគាំទ្រជាង ៤៤.៤ភាគរយ នៅក្នុងការបោះឆ្នោតកាលពីខែកញ្ញា កន្លងទៅ។ ប៉ុន្តែក្រោយមកទៀត ក៏ធ្លាប់លេចលឺព័ត៌មានថា លោកនឹងលាលែងពីតំណែង ជាមេដឹកនាំបក្សប្រឆាំង តែលោកផ្ទាល់នៅពេលនោះបានបដិសេធ៕