(វ៉ាស៊ីនតោន)៖ បើយោងតាមការសិក្សាថ្មីមួយ ព្រះអាទិត្យ ដែលជាដុំបាល់ភ្លើងផ្តល់កម្តៅ និងពន្លឺឲ្យភពផែនដី ប្រហែលជានឹងថយចុះសីតុណ្ហភាពខុសប្លែកពីធម្មតា នៅឆ្នាំ២០៥០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
ដោយផ្អែកលើការវិភាគតាមដានយ៉ាងដិតដល់ ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យរដ្ឋកាលីហ្វរញ៉ា (University of California) ដែលស្ថិតក្នុងរដ្ឋទីក្រុងសេនឌីអេហ្គោ (San Diego) មានជំនឿជឿជាក់ខ្ពស់ថា បាតុភូត «Grand Minimum (នៅពេលវដ្តព្រះអាទិត្យបញ្ចេញសកម្មភាពតិចតួចជាងធម្មតា)» នឹងកើតមានឡើងនៅប៉ុន្មានទសវត្សរ៍ខាងមុខ ដោយនាពេលនោះព្រះអាទិត្យ នឹងថយចុះសីតុណ្ហភាព ០៧ភាគរយ។
គួរជម្រាបថា បាតុភូត Grand Minimum នឹងបណ្តាលឲ្យថយចុះសីតុណ្ហភាពនៅលើភពរបស់យើង។ ក្នុងអំឡុងនៃបាតភូត Grand Minimum កាលពីពាក់កណ្តាលសតវត្សរ៍ទី១៧ ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Maunder Minimum នោះ សីតុណ្ហភាពលើផែនដីបានចុះត្រជាក់ខ្លាំង រហូតធ្វើឲ្យទន្លេ Thames នៅចក្រអង់គ្លេសក្លាយជាទន្លេទឹកកកបាន។ ប៉ុន្តែការចុះត្រជាក់នេះ នឹងកើតឡើងដូចគ្នាទូទាំងពិភពលោកឡើយ ដោយតំបន់ខ្លះចុះត្រជាក់ ខ្លះទៀតនៅមានកម្តៅដដែល៕