(ម៉ូស្គូ)៖ កាមេរ៉ាសុវត្ថិភាព​នៅតាមផ្ទះរបស់​ប្រជាជន ដែលរស់នៅមិនឆ្ងាយប៉ុន្មាន​ពី​កន្លែងកើត​ហេតុនៅជាយ​ទីក្រុងម៉ូស្គូនោះ បានថតជាប់​សកម្មភាព​ធ្លាក់យន្តហោះ​រុស្ស៊ី កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ដែលអាចឲ្យ​យើងអង្កេត​ដឹងបាន ទោះបីជាពេលនោះស្ថិតនៅក្នុង​​ស្ថានភាពធ្លាក់ព្រិកអាក្រក់​​យ៉ាងណា​ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នារសៀល​ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

គួរបញ្ជាក់ថា អ្នកដំណើរ ៦៥នាក់ និង​​អាកាសយានិក ០៦នាក់ ជិះនៅ​លើ​​​យន្ដហោះ​​​​ដែលធ្លាក់​ កាលពី​ថ្ងៃអាទិត្យ​​ត្រូវគេ​អះអាងថា បានស្លាប់ទាំងអស់ រីឯមូលហេតុ​នៃ​​សោកនាដកម្ម​នេះ​ មិនត្រូវបញ្ជាក់​ឱ្យ​​ច្បាស់នៅ​ឡើយទេ ខណៈ​ក្រុមអ្នក​ស៊ើបអង្កេត​​​បានសន្និដ្ឋាន​​ជាបឋមថា អាចមកពី​បញ្ហា​​អាកាសធាតុ កត្តាមនុស្ស និងបញ្ហា​​បច្ចេកទេស។

ខាងក្រោមនេះ គឺជាវីដេអូ​ដែល​យន្តហោះ Antonov An-148 ធ្លាក់ ដែល​ត្រូវបាន​​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន បណ្តាញ​សង្គម និងជា​ពិសេស Youtube ផង​ដែរ៖