(ឡុងដ៍)៖ ការិយាល័យកិច្ចការបរទេសអង់គ្លេសបានឱ្យដឹងថា ជនជាតិអង់គ្លេស ០៣នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ ឧទ្ធម្ភាគចក្រមួយគ្រឿងនៅឯតំបន់ Grand Canyon នៅក្នុងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមការិយាល័យកិច្ចការបរទេសអង់គ្លេស ជនជាតិអង់គ្លេសទាំងបីនាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រ ទេសចរណ៍ដែលពួកគេជិះបានធ្លាក់នៅឯ ហ្គ្រេន Grand Canyon នៃរដ្ឋ Arizona សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ ការិយាល័យមួយនេះក៏បានឱ្យដឹងថា ពួកគេបានផ្ដល់ការគំាទ្រទៅកាន់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ និងជនជាតិអង់គ្លេស បីនាក់ផ្សេងទៀតដែលបានរងរបួស។
គួរបញ្ជាក់ថា គ្រោះថ្នាកធ្លាក់ឧទ្ធម្ភាគចក្រខាងលើ កើតឡើងនៅម៉ោងប្រមាណជា ៧៖២០នាទីយប់ កាលពីថ្ងៃសៅរ៍ ប៉ុន្តែទន្ទឹមគ្នាមូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕