(រុស្ស៊ី)៖ បំណែកយន្តហោះនិងសាកសពមនុស្សជាច្រើន ត្រូវបានគេរកឃើញនៅជិតភូមិ Stepanovskoe ក្បែរទីក្រុងម៉ូស្គូ ទីដែលយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីធ្លាក់, នេះបើតាមការបញ្ជាក់ពីក្រុមជួយសង្គ្រោះ។ យោងតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយបន្តបន្ទាប់នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
យន្តហោះដែលធ្លាក់មានជើងហោះហើរលេខ៧០៣ ដែលប្រតិបត្តិដោយក្រុមហ៊ុន Saratov Airlines ផ្ទុកដោយអ្នកធ្វើដំណើរ៦៥នាក់ និងសហសេវិក៦នាក់ បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo ឆ្ពោះទៅកាន់ទីក្រុង Orsk របស់រុស្ស៊ី នៅពេលដែលវាបានធ្លាក់ក្បែរជិតភូមិ Argunovo មានចម្ងាយជាង៨០គីឡូម៉ែត្រ ភាគខាងត្បូង ឆៀងខាងលិចទីក្រុង Moscow។
អាជ្ញាធរអាកាសចរណ៍រុស្ស៊ី (Rosaviatsia) បានបញ្ជាក់ថា យន្តហោះ ប្រភេទ AN-148 បានហោះចេញពីអាកាសយាន្តដ្ឋាន Domodedovo នៅវេលាម៉ោង២៖២១នាទីល្ងាច ហើយបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាភ្លាមៗ ក្រោយពីហោះឡើងបានបន្តិច៕