(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បើកពិភាក្សាផ្ទាល់ជាមួយប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង រួមមានប្រធានសភា, ប្អូនស្រី លោក គីម ជុងអ៊ុន និងមន្ត្រីកំពូលៗឯទៀត។
២៖ ទីបំផុតចិនបញ្ជូនយន្តហោះចម្បាំង J-20 Stealth Fighter ចូលទៅក្នុងមូលដ្ឋានទ័ពអាកាស ដើម្បីទុកប្រើប្រាស់ជាផ្លូវការ។
៣៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផ្ញើលិខិតតាមប្អូនស្រីបង្កើត អញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់លោក។
៤៖ យន្តហោះចម្បាំងធុន F-16 របស់អ៊ីស្រាអែល ត្រូវប្រព័ន្ធការពារដែនអាកាសស៊ីរី បាញ់ទម្លាក់ នៅអំឡុងពេលធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសឆ្លងព្រំដែន មកលើមូលដ្ឋានទ័ពស៊ីរី។
៥៖ ចំនួនសាកសពនៃមនុស្សដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ ដែលបានវាយប្រហារដែនសមុទ្រកោះតៃវ៉ាន់ កើនដល់១៥នាក់ ខណៈមួយចំនួនទៀតនៅបន្តបាត់ខ្លួននៅឡើយ។
៦៖ ពន្យាពេលរាប់ឆ្នាំហើយ ទីបំផុតកែវយឺតអវកាស James Webb ត្រូវកំណត់ឲ្យបាញ់បង្ហោះនៅឆ្នាំ២០១៩។
៧៖ រថយន្តស្ព័រដែល SpaceX ទើបបាញ់បង្ហោះ កំពុងសំដៅទៅភពព្រះអង្គារ និងខ្សែក្រវាត់អាចម៍ផ្កាយ៕