BREAKING NEWS: ប្អូនស្រី លោក គីម ជុងអ៊ុន ប្រគល់សំបុត្រដោយផ្ទាល់ដៃទៅ លោក មូន ជែអ៊ីន ដោយអញ្ជើញលោកទៅទស្សនកិច្ចកូរ៉េខាងជើង!
10-02-2018 13:50
(សេអ៊ូល)៖ នៅក្នុងកិច្ចពិភាក្សាទល់មុខគ្នារវាងភាគីកូរ៉េទាំងពីរ នៅក្នុងវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House នោះ ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង បានប្រគល់សំបុត្រមួយដោយផ្ទាល់ ទៅកាន់លោក មូន ជែអ៊ីន ដោយក្នុងនោះគឺជាលិខិតអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងវេលាដ៏សមស្របណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨៕