(សេអ៊ូល)៖ វាពិតជាព្រឹត្តិការណ៍ដ៏មហាកម្របំផុត ដែលអតីតបងប្អូនកូរ៉េទាំងពីរ ដែលត្រូវបាន​ញាំញីដោយ​សង្គ្រាមសម្តី និងការផ្លោងគ្រាប់ តែបែរជាអាចមានឱកាស​មកអង្គុយចុះ​ពិភាក្សាគ្នា ក្នុងវិមាន​​ប្រធានាធិបតី​កូរ៉េខាងត្បូង (Blue House) មិនធ្លាប់មាន​ទាល់តែសោះហើយវាពិត​ណាស់ថា ត្រូវតែអរគុណដល់ព្រឹត្តិការណ៍​កីឡាអូឡាំពិករដូវងា និងការបន្ទន់​​ឥរិយាបទរបស់​​រដ្ឋាភិបាល​​ទីក្រុងព្យុងយ៉ាងបន្តិច ដើម្បីស្វាគមន៍​ឆ្នាំថ្មីឆ្នាំ២០១៨ ទើបអាច​ឲ្យស្ថានភាពដូចពេលបច្ចុប្បន្ននេះ លេចឡើង​បាន។ នេះបើតាម​​ការ​ដកស្រង់រូបភាព ចេញពីសារព័ត៌មាន​អន្តរជាតិ​ល្បីៗ​លើលោក ដែលបាន​ចោលក្រសែភ្នែក​ ទៅលើអ្វីដែលកំពុងតែ​កើតមាន​ឡើង រវាងទំនាក់ទំនង​កូរ៉េទាំងពីរ នៅព្រឹក​ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

ងាកចេញពីការប្រកួតកីឡាអូឡាំពិក​នៅទីក្រុងព្យឿងចាងបន្តិច ខាង​ក្រោមនេះ គឺជាបណ្តុំរូបភាព​​​សំខាន់ៗ នៃកិច្ចពិភាក្សា​ប្រកប​ដោយប​រិយាកាស​​ស្រស់ស្រាយ ប្រៀបបី​ដូចបងប្អូនបង្កើត​ ដែលបានបែបបាក់គ្នា​ដោយសារការឈ្លោះទាស់ទែង​រាប់​សិបឆ្នាំ តែអាចមានឱកាស​ទុក​ជម្លោះមួយឡែក ហើយអង្គុយចុះ​ពិភាក្សាគ្នា សួរសុខទុក្ខ និងរៀបរាប់ពីអ្វី​ដែលខ្លួនចង់​និយាយ​​ដូច្នោះឯង​៖