(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន និងមន្ត្រីការទូត​ជាន់ខ្ពស់ចិន លោក យ៉ាង ជាឈី បានអះអាង​ឡើងវិញពីការ​ប្ដេ​ជ្ញា​ចិត្ត​ រវាងប្រទេស​ទាំងពីរ​ក្នុងការដាក់​សម្ពាធលើ​ ទីក្រុងព្យុងយ៉ាង​ទាក់ទិននឹងកម្មវិធី​អាវុធ​នុយក្លេអ៊ែរ។

២៖ ក្រុមហ៊ុនផលិតសព្វាវុធយក្សអាមេរិក រំពឹងថាសិង្ហបុរី នឹងទិញយន្តហោះ​បំបាំងកាយ F-35 ព្រោះជា​ផលិតផលល្អផ្តាច់គេ។

៣៖ តុលាការចិន កាត់ទោស​ប្រហារជីវិត​ស្ត្រីម្នាក់ ដែលបាន​បង្កគ្រោះ​អគ្គីភ័យ​​ផ្តាច់ជីវិតម្តាយ និងកូនៗ​សរុប០៤នាក់។

៤៖ មានសេចក្តីរាយការណ៍ព័ត៌មានថា ទ័ពអាកាស​ចិន បញ្ជូន​យន្តហោះ​ចម្បាំង Su-35 ទើបទិញពីរុស្ស៊ី ទៅ​ល្បាត​សមុទ្រ​ចិនខាង​ត្បូង ចំពោះ​មុខការចល័ត​នាវាចម្បាំង​អាមេរិក។

៥៖ ទីបំផុតប្រធាន​សភាជាន់ខ្ពស់​កូរ៉េខាងជើង និងប្អូនស្រី​បង្កើតលោក គីម ជុងអ៊ុន ព្រម​ទាំងគណៈប្រតិភូជាន់ខ្ពស់ មកដល់ទឹកដី​កូរ៉េខាងត្បូង​ដោយសុវត្ថិភាព ​ដើម្បីត្រៀមចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាលើកទី២៣។

៦៖ មន្ត្រីទ័ពអាកាស​ឥណ្ឌា ត្រូវចាប់ខ្លួន​ដោយសារ​ ធ្វើឲ្យបែកធ្លាយ​ព័ត៌មាន​សម្ងាត់​យោធា ទៅ​ឲ្យមន្ត្រីចារកម្ម​ប៉ាគីស្ថាន​ ប្រុសបន្លំ​ខ្លួន​ធ្វើស្រី។

៧៖ រដ្ឋាភិបាល​អាមេរិក ប្រកាស​បិទ​ជាផ្លូវការលើកទីពីរ ដោយសារ​ព្រឹទ្ធសភា មិនអាច​អនុម័ត​កញ្ចប់​ថវិកាទាន់ពេល៕