BREAKING NEWS (Update): គ្រោះរញ្ជួយដីកក្រើកកោះតៃវ៉ាន់៖ មនុស្សស្លាប់កើនដល់ ០៩នាក់, បាត់ខ្លួន ៦២នាក់ និងរបួស ២៦៥នាក់ គិតចាប់តាំងពីយប់ថ្ងៃអង្គារ!
08-02-2018 10:39
(តៃវ៉ាន់)៖ អាជ្ញាធរកោះតៃវ៉ាន់បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចចទ័រ នៅក្នុងទីក្រុងហ័រលៀន (Hualien) បានកើនដល់ ០៩នាក់ហើយ ខណៈមនុស្ស ២៦៥នាក់រងរបួស និង ៦២នាក់ទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរតៃវ៉ាន់ ជងរងគ្រោះ ០៣នាក់ ជាភ្ញៀវទេសចរមកពីចិនដីគោក ហើយពីរនាក់ក្នុងចំណោមពួកគេ ត្រូវបានគេទាញចេញពីគំនរបាក់បែកនៃអគារ យុនមិន (Yun Men Tusi Ti) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ចំណែកឯ ស្ត្រីអ្នកទេសចរម្នាក់ទៀតមកពី ខេត្ត ហ្វូចៀន (Fujian) ត្រូវបានគេជួយសង្រ្គោះពីអគារខាងលើដដែល កាលពីថ្ងៃពុធ ប៉ុន្តែគាត់បានស្លាប់នៅម៉ោង ៩៖០០នាទីយប់ថ្ងៃដដែល។
គួររំលឹកថា បើតាមមជ្ឈមណ្ឌលគ្រោះរញ្ជួយដីចិន គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារលើទីក្រុង Hualien នៃកោះ តៃវ៉ាន់នៅម៉ោង ១១៖៥០នាទីយប់ថ្ងៃអង្គារ ហើយគ្រោះរញ្ជួយដីនេះទៀតសោត បានបង្កការខូចខាតធ្ងន់ធ្ងរបំផុតលើទីក្រុង Hualien ក្នុងរយៈពេលជាង ០៥ទសវត្សរ៍មកនេះ៕